រឿង៖ ចក្រភពឈីង (The Qin Empire)

ចក្រភពឈីង(The Qin Empire) ជាចក្រភពមួយដែលបានកើតមានក្នុងអំឡុ­ងឆ្នាំ ២២១-២០៦ មុនគ.ស។ ប្រទេសឈីងធ្លាប់ត្រូវបាន ៦ ប្រទេសរួមគ្នារៀបចំផែនការវាយបំបែកចែកគ្នា តែផែនការទាំងនោះត្រូវបានបរាជ័យ។ នេះជាខ្សែភាពយន្តមួយដែលបង្ហាញពីរបៀបកសាងប្រទេសដែលទន់ខ្សោយមួយ ត្រូវពឹងផ្អែកលើពលរដ្ឋខ្លាំង ពលរដ្ឋមានវិន័យ និងច្បាប់រឹងមាំ គឺជាច្បាប់ដែលអាចអនុវត្ត ទៅលើមនុស្សទាំងអស់ក្នុងប្រទេស មិនថា រាស្ត្រ ស្តេច មន្ត្រី នាយករដ្ឋមន្ត្រីត្រូវតែគោរពច្បាប់ទាំងស់គ្នា។ បើមិនគោរពច្បាប់ទេ នឹងមានពិន័យទៅតាមទំងន់ទោស៕

Advertisements

សន្និសីទកាសែតរបស់ គណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ (LDP)

សន្និសីទកាសែតរបស់ គណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ (LDP) ជាមួយអ្នកកាសែតជាតិ និងអន្តរជាតិ ទាក់ទងការចោទប្រកាន់យ៉ាងអយុត្តិធម៌របស់ព្រះរាជ្ញអាជ្ញា អ៊ុក សាវុធ ក្រោមពាក្យបណ្តឹងរបស់ ឌុក មឿន និងអ្នកនៅពីក្រោយពាក្យបណ្តឹងនេះ គឺលោក ឈឹម ផលវរុណ៕

ប្រមុខបក្ស LDP បានរងការចោទប្រកាន់យ៉ាងអយុត្តិធម៌ពីអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ លោក អ៊ុក សាវុធ ស្តីពី “បទឆបោក និងកំហែងយក”។

ថ្មីៗនេះ លោក ខឹម វាសនា ប្រមុខ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានរងការចោទប្រកាន់យ៉ាងអយុត្តិធម៌ពីអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ លោក អ៊ុក សាវុធ ទាក់ទងពី ” បទឆបោក និងកំហែងយក” តាមពាក្យបណ្តឹងរបស់លោក ឌុក មឿន ដោយមានការលូកដៃធ្វើអន្តរាគមន៍ពី លោក ឈឹម ផលវរុណ។
យើងព្យាយាមដោះស្រាយតាមផ្លូវតុលាការប៉ុន្តែទៅមិនរួចទើបយើងសម្រេចចិត្តនិយាយនៅទីសាធារណៈ ផ្ញើលិខិតទៅ លោក នាយករដ្ឋសមន្ត្រី ហ៊ុន សែន សុំសម្តេច ធ្វើអន្តរាគមន៍ឲ្យសាលាឧទ្ធរណ៍ កាត់ក្តីដោយយុត្តិធម៌ បើនៅតែមិនមានដំណោះស្រាយពួកយើង នឹងធ្វើបាតុកម្មជាទ្រុងទ្រាយធំ៕